khmer eng
  • ឯកឧត្តម​ យស​ ផានីត្តា បានអញ្ជេីញចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ស្រ្តី សន្តិភាព និងសន្តិសុខ៖ បច្ចេកទេស និងវិធីសាស្រ្តចរចា និងសម្រុះសម្រួលក្នុងក្របខណ្ឌសភា»
     
    ចែករំលែក ៖

    នាថ្ងៃទី២៨ និងទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ នៅសាលប្រជុំបាយ័ន​ វិមានរដ្ឋសភា ឯកឧត្តម​ យស​ ផានីត្តា​ ប្រធានគណៈកម្មការទី២​ ព្រឹទ្ធសភា និងលោកជំទាវ​បណ្ឌិត​ អ៊ុក​ ម៉ាលី​ សមាជិកាគណៈកម្មការទី២​ ព្រឹទ្ធសភា​ ​ បានអញ្ជេីញចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ស្រ្តី សន្តិភាព និងសន្តិសុខ៖ បច្ចេកទេស និងវិធីសាស្រ្តចរចា និងសម្រុះសម្រួលក្នុងក្របខណ្ឌសភា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា​។

    សិក្ខាសាលានេះមានគោលបំណង លើកកម្ពស់សមត្ថភាពរបស់សមាជិកសភាស្ត្រីក្នុងតំបន់អាស៊ាន នៅលើរបៀបវារៈ ស្រ្តី សន្តិភាព និងសន្តិសុខ នៅក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌសភានៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន-អាយប៉ា ដោយមានការអញ្ជើញចូលរួមពីសមាជិកា សមាជិកព្រឹទ្ធសភា រដ្ឋសភា និងមន្រ្តីជំនាញ នៃសភាកម្ពុជា សភាឡាវ សភាឥណ្ឌូនេស៊ី សភាម៉ាឡេស៊ី សភាថៃ និងសភាហ្វីលីពីន សរុបប្រមាណជាងមួយរយនាក់។

    ប្រភព៖ ការិយាល័យជំនួយការអមគ.២ ព្រឹទ្ធសភា។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail